ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប់ទីតាំងល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ០១កន្លែង ស្ថិតនៅផ្លូវ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការណ៍នេះគណៈបញ្ជាការឯកភាព បានដកហូតវត្ថុតាងមួយចំនួន ប្រគល់ជូនអធិការដ្ឋាននគបាលខណ្ឌ ដើម្បីបំពេញសំណុំបែបបទទៅតុលាការ ។ ប្រតិបត្តិការណ៍នេះបានបញ្ចប់នៅវេលាម៉ោង ១:០៥ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ៕
ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ