បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gaston Edul អ្នកសារព័ត៌មានរបស់ TyC Sports បានអោយដឹងថា Martinez នឹងស្វែងរកនៅក្លឹបថ្មីរបស់ខ្លួននៅរដូវក្តៅខាងមុខ ទោះបីជាកុងត្រារបស់គាត់ជាមួយនឹងក្លឹប Aston Villa នៅមានរហូតដល់ខែមិថុនា ឆ្នាំ២០២៧ក៏ដោយ។ កីឡាករវ័យ ៣០ឆ្នាំនេះ ត្រូវបានចាប់អារម្មណ៍ដោយក្លឹប United, Chelsea និង Tottenham។
គួរបញ្ជាក់ថាក្លឹបទាំង៣ ត្រូវបានរាយការណ៍ថាកំពុងស្វែងរកនៅអ្នកចាំទីនៅរដូវក្តៅនេះ។ ក្នុងនោះ David de Gea នឹងផុតកុងត្រាជាមួយនឹង United, Chelsea មិនទាន់ច្បាស់លាស់អំពីការជ្រើសរើស Kepa Arrizabalaga ឫអត់ ស្របពេលដែល Hugo Lloris អាចនឹងចាកចេញ Spurs ក្រោយចំណាយ ១១ឆ្នាំនៅទីនេះ៕