បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថា ខ្សែការពារ ២រូបដ៏សំខាន់របស់ក្លឹប Arsenal នៅក្នុងរដូវកាលនេះ ដែលបានជួយពួកគេក្នុងការដណ្តើមតំណែងកំពូលតារាង ប៉ុន្តែពួកគេ គឺស្ថិតនៅក្នុងបញ្ជីកីឡាករមានរបួសនៅឡើយទេរហូតដល់រដូវក្តៅនេះ។ Saliba ត្រូវអវត្តមានតាំងពីខែមីនាដោយមានបញ្ហាខ្នង ខណៈ Zinchenko កំពុងជួបបញ្ហារបួសកំភួនជើង។
ក្នុងនោះ Mikel Arteta បើកោះហៅ Kieran Tierney ដើម្បីមកលេងជំនួកន្លែងរបស់ Zinchenko ស្របពេលដែលយុរជន Jakub Kiwior នឹងលេងនៅតំបន់ការពារកណ្តាលជាមួយ Gabriel Maglhaes នៅប៉ុន្មានសប្តាហ៍កន្លងមកនេះ៕