បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប AC Milan គឺកីឡាករ Rafael Leao បានចុះកុងត្រារយៈពេលយូរជាមួយនឹងក្លឹបយក្សអ៊ីតាលីមួយនេះ។
កុងត្រាថ្មីរបស់កីឡាកររូបនេះជាមួយនឹងក្លឹប AC Milan នឹងបន្តរហូតដល់ឆ្នាំ ២០២៨ ជាមួយនឹងតម្លៃផ្តាច់កុងត្រា ១៧៥លានអឺរ៉ូ។ សម្រាប់ប្រាក់ពលកម្មវិញ គឺ ៥លានអឺរ៉ួក្នុងមួយរដូវកាល៕