អីយ៉ាស់!! Liverpool ត្រៀមលុយ ១០០លានអឺរ៉ូ សម្រាប់ទិញយកខ្សែបម្រើ Newcastle

0

បរទេស៖ នេះបើយោងតាមការចេញផ្សយរបស់ AS បានអោយដឹងថា Liverpool ពិតជាពិចារណាក្នុងការចង់ចុះហត្ថលេខាយកខ្សែបម្រើ Bruno Guimaraes របស់ក្លឹប Newcastle United នៅរដូវក្តៅនេះ។ ដោយពួកគេត្រៀមនៅកញ្ចប់ថវិកាប្រមាណ ១០០លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។

គួរបញ្ជាក់ថា PSG និង Barcelona ក៏មានការចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើរូបនេះអោយចាកចេញពី St. James’ Park៕