វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានគាំទ្រកីឡាករ Kevin De Bruyne របស់ក្រុម Manchester City ឱ្យក្លាយជាខ្សែបម្រើដ៏ឆ្នើមម្នាក់តាមរយៈការឈ្នះពានរង្វាន់ UEFA Champions League ។
De Bruyne បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ ខណៈដែល Man City ស្មើ 1-1 ជាមួយ Real Madrid ក្នុងជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League របស់ពួកគេ។ ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ បានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី 67 ដើម្បីតាមស្មើក្រុមម្ចាស់ផ្ទះ។ គ្រាប់បាល់សរុប របស់ De Bruyne សម្រាប់ រដូវ កាល នេះ គឺ 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 27 ដងក្នុង 44 ប្រកួត ។
Carragher គិត ថា កីឡាករ បែលហ្ស៊ិក នឹង ដើរតាមគន្លង កីឡាករ Xavi និង Andres Iniesta ដោយ ការ ឈ្នះ ពាន Champions League ដោយគាត់ ប្រាប់ CBS Sports Golazo៖ «នោះហើយជាអ្វីដែលកីឡាករដ៏អស្ចារ្យបំផុតធ្វើ ប្រសិនបើគាត់អាចជាកីឡាករដែលនាំមេឃខៀវឈ្នះពាន Champions League នោះពិតជារឿងអស្ចារ្យណាស់សម្រាប់គាត់»។
Carragher បន្តដោយបន្ថែមថា De Bruyne នឹងឈានដល់ចំណុចកំពូលនៃកីឡាករខ្សែបម្រើក្នុងប្រវត្តិសាស្ត្រ ប្រសិនបើគាត់ដឹកនាំ Man City ឈ្នះពានរង្វាន់ Champions League៖ «ប្រសិនបើពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ ខ្ញុំគិតថាយើងមិនគ្រាន់តែនិយាយអំពីគាត់ជាកីឡាករខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងជំនាន់របស់គាត់នោះទេ ប៉ុន្តែជាកីឡាករខ្សែបម្រើដ៏ល្អបំផុតម្នាក់ដែលយើងមិនធ្លាប់ឃើញ»។
វីរបុរសរបស់ Liverpool បានបន្ថែមថា De Bruyne ត្រូវការពានអឺរ៉ុប ដើម្បីដាក់ខ្លួនឯងក្នុងចំណោមកីឡាករដ៏អស្ចារ្យដូចជា Iniesta, Xavi និង Luka Modric ។
De Bruyne ត្រូវ បាន គេ ចាត់ ទុក ជា ខ្សែ បម្រើ ដ៏ ឆ្នើម ម្នាក់ របស់ អឺរ៉ុប ជា យូរ មក ហើយ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានចូលរួមជាមួយ Manchester City ពី VfL Wolfsburg ក្នុងឆ្នាំ 2015 ក្នុងតម្លៃ 54 លានផោន។ គាត់ស៊ុតបញ្ចូលទីបាន 96 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 148 ដងក្នុង 351 ប្រកួត។
គួររំលឹកឡើងវិញផងដែរថា អតីតខ្សែបម្រើ Chelsea រូបនេះបានឈ្នះ Premier League 4 ដង FA Cup និង League Cup 5 ដង៕