បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Barcelona ត្រូវបង់ប្រាក់ពិន័យប្រមាណ ១៥.៧លានអឺរ៉ូ ដល់អាជ្ញាធរពន្ធដាររបស់អេស្ប៉ាញ បន្ទាប់ពីពួកគេមិនបានធ្វើការប្រកាសនៅការចំណាយមួយចំនួនអោយបានត្រឹមត្រូវទៅដល់អាជ្ញាធរ។
បទល្មើសនេះត្រូវបានរកឃើញតាំងពីឆ្នាំ២០១៥មកម្ល៉េះ បន្ទាប់ពីពួកគេត្រូវបានចោទថាមិនបានធ្វើអោយបានត្រឹមត្រូវនៅគណនីសំណងសម្រាប់កីឡាករ ដូចជាសម្រាប់កីឡាករ Alex Song (ទឹកប្រាក់ចំនួន ៣.៥លានអឺរ៉ូ) និងកីឡាករ Arda Turan (១.៣លានអឺរ៉ូ) បន្ទាប់ពីបានចាក់ចេញពីក្លឹប៕