លោកឧកញ៉ា ស្រី ចាន់​ថន សំណូមពរ​តាម​ផេ​ក​កុំ​បង្ហោះ​រូបភាព​ជាមួយ​អត្ថន័យ​បែប​ញុះញុង​បញ្ឆេះ​កំហឹងទាក់ទងនឹងការមកដល់របស់ ប៊ួខាវ

0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឧកញ៉ា ស្រី ចាន់​ថន ដែល​បាន​បង្ហោះ​នៅ​មុន​នេះ​ថា​៖

“​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​នៅ​ថ្ងៃនេះ ប៊ួ​ខាវ ចេញដំណើរ មក​ហើយ​មក​ជាមួយ​ក្រុមកីឡា​ឃី​ក​បុក​ស៊ី​ង​របស់​គាត់ ដើម្បី​ធ្វើការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែឧសភា​តទៅ​នៅ​ស៊ី​ហ្គេ​ម​២០២៣​។ សង្ឃឹមថា​បងប្អូន​កម្ពុជា​យើង​ទាំងអស់​គ្នា​រក្សា​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ម្ចាស់ផ្ទះ​យើង​ចាំ​៦៤​ឆ្នាំ​ហើយ​សំរាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ជា​ពិសេស​ខ្ញុំ​សំណូមពរ​តាម​ផេ​ក​កុំ​បង្ហោះ​រូបភាព​ជាមួយ​អត្ថន័យ​បែប​ញុះញុង​បញ្ឆេះ​កំហឹង​ថែម​យើង​ត្រូវ​យល់​ពី​អត្ថន័យ​នៃ​ស៊ី​ហ្គេ​ម​គឺ​ដើម្បី​ចំណងមិត្តភាព​អាស៊ាន​។ (​ខ្មែរ​រូប​រួម​គ្នា​ខ្មែរ​អាច​ធ្វើ​បាន​) ដោយ​ក្ដី​គោរព​និង​ស្រឡាញ់​បំផុត​ពី​ខ្ញុំបាទ​ស្រី ចាន់​ថន​”៕