បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona មិនមានបំណងណាមួយទាក់ទងនឹងការដោះដូររវាង Ansu Fati និង Ruben Neves របស់ក្លឹប Wolves នោះទេ។
គួរបញ្ជាក់ថា Neves នឹង Ansu មានភ្នាក់ងារជាមួយគ្នា ប៉ុន្តែកីឡាករខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនស្ថិតនៅក្នុងកីឡាករអទិភាព ដែលក្លឹប Barcelona ចង់បាននោះទេ៕