ពោធិ៍សាត់៖ នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០២នាទី កំលាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខឹម សុភ័ណ្ឌ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងករណី រំលោភលើសេចក្ដីទុកចិត្ត(ឆបោក) និងក្លែងបន្លំឯកសារសារធារណៈ(ក្លែងបន្លំ ឋានៈ តួនាទី)ដើម្បីមកសួរនាំ និងបន្តនីតិវិធី។រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំដដែល ជនខាងលើត្រូវលោកចៅក្រមស៊ើបសួរ យ៉ែម តុលា ជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចឱ្យនាំយកជនខាងលើទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់៕