Man Utd ចង់បានខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាលោក Erik ten Hag កំពុងពិចារណាក្នុងការផ្ទេរយកកីឡាករ Goncalo Ramos នៅរដូវក្តៅនេះជាមួយនឹងកញ្ចប់ទឹកប្រាប់ប្រមាណ ៧០-១០០លានផោន។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលដល់ទៅ ៣គ្រាប់ក្នុងមួយប្រកួតសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ និងរកបាន ១៧គ្រាប់នៅក្នុងលីគ អោយក្រុម Benfica ដែលបានធ្វើអោយគាត់ក្លាយជាគោលដៅសំខាន់សម្រាប់ក្រុមបិសាចក្រហម។ ហើយសម្រាប់ម្ចាស់ថ្មីរបស់ក្លឹប អាចនឹងជ្រើសរើសការទិញយកកីឡាកររូបនេះ ប្រសិនបើពួកគេមិនអាចយកបាន Harry Kane។

គួរបញ្ជាក់ផងដែរថា Benfica នឹងបន្តបង្កើននៅប្រាក់ចំណូលយ៉ាងច្រើន ពីការលក់កីឡាករ។ ដោយក្នុងនោះក្លឹបបានលក់ចេញនៅកីឡាករដូចជា Darwin Nunez, Enzo Fernandez និង Joao Felix ក្នុងតម្លៃរាប់រយលានផោននៅប៉ុន្មានកន្លងមកនេះ៕