នេះបើយោងតាមរបាយការណ៍ពី La Gazzetta dello Sport ដែលនិយាយអំពីផែនការរបស់ Inter អំពីការលក់តារាឆ្នើម ក្នុងទីផ្សាដោះកីឡាកររដូវក្ដៅនេះ ហើយកីឡាករម្នាក់ដែលនឹងត្រូវចាកចេញ នោះគឺកីឡាករខ្សែការពារ Dumfries។
តម្លៃខ្លួនរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ បានកើនឡើងក្នុងអំឡុងការប្រកួត World Cup ប៉ុន្តែមិនបានប៉ុន្មាន តម្លៃខ្លួនក៏បានធ្លាក់ចុះបន្ទាប់ពីគាត់បង្ហាញទម្រង់លេងមិនសូវល្អសម្រាប់ក្រុម Inter នៅពាក់កណ្តាលរដូវកាលនេះ ហើយទំនាក់ទំនងជាមួយការផ្លាស់ទៅកាន់ Chelsea និង Man Utd ក៏បានបាត់បង់ចំណាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
គួររំលឹកផងដែររថា បាយការណ៍ដដែលបានអោយដឹងថា Newcastle កំពុងតែមានចំណាប់អារម្មណ៍លើខ្សែការពារស្លាបរូបនេះ ប៉ុន្តែប្រហែលជាក្នុងលក្ខខណ្ឌខ្ចីជើងតែបុណ្ណោះ៕