ខ្សែប្រយុទ្ធ Manchester City បានបំបែកកំណត់ត្រា Premier League សម្រាប់ការស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាលនៅ Premier League។
កីឡាករសញ្ជាតិន័រវេសរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ទី 35 របស់គាត់ក្នុងការប្រកួតទល់នឹងក្រុម West Ham បានយកឈ្នះម្ចាស់កំណត់ត្រាចាស់ Alan Shearer និង Andrew Cole ដែលមានចំនួនគ្រាប់បាល់ 34 គ្រាប់ក្នុងមួយរដូវកាលក្នុងក្របខណ្ឌ Premier League។
Haaland បានប្រាប់ Sky Sports ថា «នេះជារាត្រីដ៏ពិសេស និងជាពេលវេលាដ៏ពិសេសមួយសម្រាប់ខ្ញុំ។ ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្លាំងណាស់»។
នៅមានការប្រកួតចំនួន 5 ទៀតទើបបញ្ចប់រដូវកាលនេះ ដូច្នេះកីឡាកររូបវ័យ២២ឆ្នាំរូបនេះ អាចមានឱកាសក្នុងការរកគ្រាប់បាល់បន្ថែមទៀត ។
គាត់ទទួលបានការផ្តល់កិត្តិយស នឹងការអបអរសាទពីលោក Pep Guardiola ជាមួយមិត្តរួមក្រុមរបស់គាត់ និងបុគ្គលិកក្រុមកាងារទាំងអស់របស់ក្លឹប Manchester City។
Haaland បានបន្ថែមថា «ខ្ញុំមិនធ្លាប់គិតពីមុនមកទេ។ វាធ្វើអោយខ្ញុំមានអារម្មណ៍ល្អ នៅពេលដែលខ្ញុំអាចធ្វើវាបាន»។
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City បាននិយាយទៅកាន់ BBC Sport ថា «មិនគួរឱ្យជឿ គាត់ទើបតែមានអាយុ 22 ឆ្នាំ ប៉ុន្តែប្រសិនបើនៅប៉ុន្មានប្រកួតមុន បន្ទាប់គាត់រកបានគ្រាប់បាល់ Hat-trick ហើយខ្ញុំមិនបានប្ដូរគាត់ចេញ ប្រហែលជាគាត់អាចរកបានគ្រាប់ច្រើនជាងនេះ។ គាត់ពិតជាកីឡាករម្នាក់ដែលអស្ចារ្យខ្លាំង។ យើងសូមអបអរសាទរគាត់ដែលគាត់អាចក្លាយជាម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនបំផុតក្នុងមួយរដូវកាល។ យើងដឹងច្បាស់ថាកីឡាកររូបនេះនឹងមិនបញ្ឈប់ការរកគ្រាប់បាល់ទេ ព្រោះយើងនៅសល់៥ ប្រកួតទៀត»។
អតីតខ្សែការពារ Manchester City លោក Micah Richards បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Sky Sports ថា៖ «និយាយតាមត្រង់ទៅ Erling Haaland គឺពិតជាអស្ចារ្យមែនទែន។ ពិតជាមានការភ្ញាក់ផ្អើលចំពោះការរកគ្រាប់បាល់របស់គាត់។ នេះគឺជារដូវកាលដំបូងរបស់គាត់ជាមួយក្លឹបនៅអងគ្លេស គាត់អាចធ្វើបានគឺពិតជាអស្ចារ្យណាស់»។
ចំណែកខ្សែការពារ Nathan Ake របស់ Manchester City បាននិយាយទៅកាន់ Sky Sports ថា «ចាប់តាំងពីគាត់បានមកដល់ គាត់បានខិតខំប្រឹងប្រែងហ្វឹកហាត់ គាត់បានធ្វើបែបនេះជារៀងរាល់ថ្ងៃ។ គាត់សមនឹងទទួលបានអ្វីគ្រប់យ៉ាង ហើយគាត់សមជាកីឡាករកំពូលម្នាក់នៅក្នុងពេលបច្ចុប្បន្ននេះ»៕