យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Arsenal បានត្រៀមខ្លួនរួចជាស្រេច សម្រាប់រដូវក្តៅដ៏ធំមួយ ក្រោមការដឹកនាំរបស់លោក Mikel Arteta ខណៈដែលពួកគេសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេ។ របាយការណ៍ដដែលបានអោយថាក្លឹបកាំភ្លើងធំកំពុងកំណត់គោលដៅខ្សែការពារកណ្តាលមួយរូប ខ្សែបម្រើពីររូប រួមជាមួយខ្សែប្រយុទ្ធពីររូបផងដែរ។
ក្នុងនោះខ្សែការពារ Marc Guehi របស់ Crystal Palace ក៏ចាប់អារម្មណ៍លើក្រុមជ្រើសរើសរបស់ Arsenal ក្នុងរដូវកាលនេះផងដែរ។ ក្រុមកាំភ្លើងធំក៏បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងខ្សែបម្រើ Declan Rice និង Romeo Lavia របស់ក្លឹប Southamton ក៏ស្ថិតនៅក្នុងបញ្ជីរបស់ពួកគេផងដែរ។
ទន្ទឹមនឹងនេះដែរកីឡាករ Moussa Diaby របស់ Bayer Leverkusen បានលេចចេញជាគោលដៅសម្រាប់តំបន់ប្រយុទ្ធកំពូលសម្រាប់ក្រុម Arsenal និងជម្រើសមួយទៀតគឺ Wilfried Zaha ព្រោះកីឡាកររូបនេះជាកីឡាករគ្មានតម្លៃផ្ទេរ៕