បរទេស៖ ក្លឹបសារិកាព្រៃនៅតែចង់បានកីឡាករសញ្ជាតិប្រេស៊ីលតាំងពីរដូវក្តៅមុន ប៉ុន្តែកីឡាករខាងលើសម្រេចចិត្តប្តូរទៅកាន់ទឹកដី Camp Nou ពីក្លឹប Leeds United ដើម្បីបំពេញនៅក្តីស្រមៃរបស់គាត់ក្នុងការលេងអោយ Barcelona។ នេះបើយោងតាមការចេញផ្សាយរបស់ Jijantes បានអោយដឹងថាក្លឹប Newcastle ចង់បញ្ចុះបញ្ចូល Raphinha អោយមកកាន់ St. James Park ម្តងទៀត ហើយក្លឹបព្រមទិញកីឡាករខាងលើក្នុងទឹកប្រាក់ប្រមាណ ៧១លានផោន។
គួរបញ្ជាក់ថាបញ្ហាហិរញ្ញាវត្ថុរបស់ក្លឹប Barcelona អាចនឹងបង្ខំពួកគេពិចារណាក្នុងការលក់កីឡាករ ហើយពួកក៏សម្លឹងឃើញនៅវិធីសាស្រ្តកាត់បន្ថយប្រាក់ពលកម្មប្រមាណ ២០០លានអឺរ៉ូ និងត្រូវប្រមូលលុយប្រមាណ ១០០លានអឺរ៉ូ នៅក្នុងការដោះដូរកីឡាករ ដើម្បីគោរពតាមបទប្បញ្ញត្តិ Financial Fair Play (FFP) នៃ La Liga៕