ឃាត់ខ្លួនជនជាតិថៃ ៦នាក់ ដកហូតបានទាំងគ្រឿងញៀន និងអាវុធ

0

បន្ទាយ​មាន​ជ័យ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បេ​ី​ក​ប្រ​តិ​បត្ត​ការ បង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ករណី កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ចំនួន​០៦​នាក់ រួម​នឹង​វត្ថ​តាង​មួយ​ចំនួន​ធំ​។ ប្រ​តិ​បត្ត​ការ​នេះ​ធ្វេ​ី​ឡេ​ី​ង​កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​ក្លឹ​ប MIX CLUB ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៦​នាក់ ១-​ឈ្មោះ ត្រា​យុ​ត កែវ​សុ​ផា (​ហៅ ឆាំ ) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ថៃ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​និង​ប្រើប្រាស់​)​។ ២-​ឈ្មោះ ណាំង​ថា​ក់​ប៉ាក​វិ​ន ខុ​ង​សាម​ស៊ី (​ហៅ អម​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ថៃ មុខរបរ លក់ដូរ (​ជួញដូរ​និង​ប្រើប្រាស់​)​។ ៣-​ឈ្មោះ ឆាន​ណា​ឡិន ចាន់​វើ​ន​ឡា​ត់ ហៅ អាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ថៃ មុខរបរ លក់ដូរ (​ជួញដូរ​និង​ប្រើប្រាស់ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​)​។ ៤-​ឈ្មោះ ធិ​ទិ​វុ​ធ សុ​រិ​វង់ ហៅ ហ្គិ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ថៃ មុខរបរ លក់ដូរ (​ជួញដូរ​និង​ប្រើប្រាស់​)​។ ៥-​ឈ្មោះ ភិ​ឈិ​វ៉ា​ត់ យុង​ឃុ​ង (​ហៅ អង់​) ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ថៃ​(​ជួញដូរ​និង​ប្រើប្រាស់​)​។ ៦-​ឈ្មោះ ឆាក់​ណា​ក់​ឆៃ លឿង​សុ​ចា​រ៉ើ​ន ហៅ ហ្វេ​ម ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ថៃ មុខរបរ កម្មករ (​ជួញដូរ​និង​ប្រើប្រាស់​) អ្នក​ទាំង​៦ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន ភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។​
​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បន្ត​ទៀត​ថា វត្ថ​តាង​ចាប់​បាន​រួម​មាន​៖ -​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (​ទឹកកក​) ចំនួន ១០៣​ថង់​កិប ទម្ងន់ ២៤៦,១​ក្រាម (​ថ្លឹង​ទាំង​សម្បក​ថង់​), -​ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ក្រហម​ក្បឿង (WY) ចំនួន ១១៧៤​គ្រាប់ ទម្ងន់ ១៤៨,៧​ក្រាម (​ថ្លឹង​ទាំង​សម្បក​ថង់​), -​ក្រាម​ម្ស៉ៅ​ពណ៌​ស​ថ្លា (​ខេ​) ចំនួន ០១​កូន​ថង់​កិប ទម្ងន់ ៤,៩៩​ក្រាម​, -​ក្រាម​ម្ស៉ៅ​ពណ៌​ស​ថ្លា ច្រក​ក្នុង​កញ្ចប់​ពណ៌​មាស (​ខេ​) ចំនួន ១១៩​កញ្ចប់ ទម្ងន់ ១៧៨,៨​ក្រាម (​ថ្លឹង​ទាំង​សម្បក​ថង់​), -​ថ្នាំ​គ្រាប់​ពណ៌​ស្វាយ​(​អ៊ិ​ច​ស្តា​ស៊ី​) ចំនួន ០៤​គ្រាប់​កន្លះ ទម្ងន់ ២,២៩​ក្រាម​, -​ម្ស៉ៅ​ម៉ត់​ពណ៌​ត្នោត ចំនួន ០១​កញ្ចប់ ទម្ងន់ ១៧,១២​ក្រាម​, -​ថ្នាំ​គ្រាប់​សំបក​ពណ៌​ត្រួយ​ចេក ចំនួន ០៩​គ្រាប់​,-​ទឹក​ថ្នាំ​ពណ៌​ផ្កាឈូក ចំនួន ០៤​កញ្ចប់​, -​កញ្ឆា​ក្រៀម ចំនួន ៤២​កញ្ចប់ ១២១៧,៥​ក្រាម​, -​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន ០៥​គ្រឿង​, -​កាំភ្លើងខ្លី ចំនួន ០១​ដើម ម៉ាក EKOOL JAKAL DUALCOMPACT (​បង់​០១, គ្រាប់​ចំនួន ០២​គ្រាប់​),-​បំពង់​វែ​ប​ជក់ ចំនួន ១០​ដើម​, -​ដប​ទឹក​ថ្នាំ​វែ​ប ចំនួន ១២​ដើម​, -​ម៉ូតូ ចំនួន ០២​គ្រឿង​, -​ទូរស័ព្ទ ចំនួន ០៩​គ្រឿង រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។​

​ក្រោយ​ឃាត់ខ្លួន កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ រួម​នឹង​វត្ថុ​តាង មក​កាន់​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។​

​បច្ចុប្បន្ន​ជន សង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ពុធ ទី​០៣ ខែឧសភា ឆ្នាំ​២០២៣​នេះ​៕

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ