តាមពិតទៅ Messi សម្រេចចិត្តចាកចេញ តាំងពី…

0

បរទេស៖ កីឡាករសញ្ជាតិអាហ្សង់ទី ដែលកំពុងលេងនៅក្លឹប PSG អាចនឹងឈានដល់ការចាកចេញ បន្ទាប់ពីក្លឹបបានព្យួរឈ្មោះ Messi នៅសប្តាហ៍នេះ ដោយសារតែការធ្វើដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​គ្មាន​ការ​អនុញ្ញាត។

កត្តានេះ វាបានបង្ហាញថាគាត់បានឈានមួយចំហ៊ានក្នុងការចាកចេញ ហើយបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថា Messi បានធ្វើការគិតរឿងនេះជាងមួយខែមកហើយ។ ឪពុក និងភ្នាក់ងាររបស់គាត់គឺលោក Jorge បានបញ្ជាក់ទៅកាន់ក្លឹបថាគាត់នឹងបន្តទៅមុខដោយសារតែមានការខកចិត្តចំពោះ ‘គម្រោង’ របស់ Parc des Princes ។

ការធ្វើដំណើរទៅកាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត គឺអាចបញ្ជាក់ថាលីគនៅ​អារ៉ាប៊ីសាអូឌីត ដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតរបស់ Messi បង្ហាញថា Saudi Pro League គឺជាគូប្រជែងដ៏ខ្លាំងមួយក្នុងការនាំយកគាត់នៅរដូវក្តៅនេះ ខណៈពេលក្លឹប Barcelona និង Inter គឺជាជម្រើសផ្សេងទៀត៕