ភ្នាក់ងាររបស់ Fati សន្យានឹងក្លឹប Barca ថានឹងអាចផ្ទេរគាត់បានក្នុងតម្លៃ….!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថា Ansu Fati បានធ្លាក់ប្រជាប្រិយភាពនៅក្លឹប Barcelona ក្រោមការដឹកនាំរបស់លោក Xavi Hernande ដែលធ្វើអាចអោយគាត់ធ្វើការប្តូរក្លឹបនៅរដូវកាលក្រោយ ខណៈពេលដែលលោក Jorge Mendes ភ្នាក់ការរបស់កីឡាករបានធ្វើការសន្យាជាមួយនឹង Barca ថាគាត់នឹងធានាអោយបាននៅតម្លៃផ្ទេរកីឡាកររូបនេះ ប្រមាណ ៧០លានអឺរ៉ូ សម្រាប់រដូវក្តៅនេះ។

កត្តានេះបានក្លាយជាការជំរុញផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់ក្លឹប Barcelona ដែលគ្រោងនឹងធ្វើការផ្លាស់ប្តូរក្រុមនៅរដូវក្តៅនេះ ប្រសិនបើ Mendes អាចធ្វើបានតាមការសន្យារបស់គាត់។ លោក Mendes បានបង្ហើបថា ការដាក់សំណើរនោះអាចមកពីក្លឹបនៅអង់គ្លេស៕