បើកបុក ហើយកិនពីលើទាំងម៉ូតូ និងមនុស្ស

0

សៀមរាប៖ នៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្ស ១នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតនៅក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប រវាងរថយន្ត និងម៉ូតូក្នុងទិសដៅផ្សេងគ្នា ដោយរថយន្តមួយគ្រឿងម៉ាក Nissan Bigthumb ពណ៌បៃតង ពាក់ស្លាកលេខ សៀមរាប 3A-3217 សេរីឆ្នាំ២០០៣ បើកបរក្នុងទិសដៅពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួន) លុះដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1O-5991 បើកបរដោយឈ្មោះ សាំង គិមសៀក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស និងឈ្មោះ រិទ្ធ ដារ៉ូ (ស្លាប់) ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរសិស្ស  អ្នកទាំងពីរមានទីលំនៅភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរក្នុងទិសដៅពីត្បូងទៅជើង។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរដោយខ្វះការប្រុងប្រយ័ត្ន ចំណែកវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ