Van de Beek បញ្ជាក់អំពីបញ្ហារបួសរបស់គាត់ បន្ទាប់ពីសម្រាក់ព្យាបាលអស់ ៤ខែ

0

បរទេស៖ កីឡាករខ្សែបម្រើជម្រើសជាតិហូឡង់ ដែលមានបញ្ហារបួសជង្គង់រយៈពេលយូរ គឺចាប់តាំងពីពេលដែលក្លឹបបិសាចក្រហមបានយកឈ្នះទៅលើក្រុម Bournemouth ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីថ្ងៃទី៣ ខែមករា មកម្ល៉េះ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបានចំណាយពេលយ៉ាងយូរដើម្បីជាសះស្បើយ ដែលធ្វើអោយមិនអាចលេងនៅពីពានរង្វាន់ Carabao Cup បាន ហើយឥលូវគាត់សង្ឃឹមថាជួយក្រុមនៅវគ្គផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ ២០២៣។

ក្នុងនោះ Van de Beek បានប្រាប់ទៅកាន់ MUTV នៅពេលដែលចោទសួរអំពីស្ថានភាពរបួសរបស់គាត់ នៅពេលគាត់ទៅកន្លែងហាត់ប្រាណថា “ខ្ញុំរវល់ជាមួយនឹងការជាសះស្បើយរបស់ខ្ញុំ ហើយវាទាំងអស់គឺល្អ។ វាពិបាកក្នុងការប្រាប់ពីពេលវេលាជាក់លាក់ ប៉ុន្តែពួកយើងនឹងឃើញថាវាយ៉ាងណា។ ខ្ញុំធ្វើការហាត់ប្រាណជាច្រើន ហើយវាខិតជិតក្នុងការវិលត្រលប់ទៅកាន់ទីលានវិញ ដែលវាច្បាស់លាស់ណាស់។ ខ្ញុំនៅមិនឆ្ងាយទេ”៕