បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាអ្នកចាត់ការក្លឹប Manchester City មិនចង់បានកីឡាករ Neymar របស់ក្លឹប PSG នោះទេ ដោយសារគាត់មានអារម្មណ៍ថា អាកប្បកិរិយារបស់កីឡាកររូបនេះនៅខាងក្រៅទីលានមិនសមរម្យសម្រាប់ក្លឹប City។
ពាក្យចចាមអារាមទាំងនោះ ក៏បានបញ្ជាក់ថា Man City គឺជាក្លឹមមួយក្នុងចំណោមក្លឹបជាច្រើនទៀត ដែលចាប់អារម្មណ៍ចំពោះ Neymar ខណៈពេលដែលគាត់មកចង់បន្តស្នាក់នៅជាមួយនឹង PSG ទៀតនោះទេ៕