ហ្វេសប៊ុក៖ ក្រោយសម្តេចតេជោ ហ៊ុន សែន បានអោយលោក ម៉ៃ សុគន្ធ ធ្វើការសុំទោសទៅកាន់លោក Honda ចំពោះរឿងដែលលោកបានជេរទៅលើការស្លៀកពាក់របស់អ្នកចាត់កាសញ្ជាតិជប៉ុនរូបនេះ។
នៅពេលនេះលោក ម៉ៃ សុគន្ធ បានចេញនៅវីដេអូសុំទោស ដោយមានភ្ជាប់ជាមួយនឹងសារផងដែលថា៖
“ខ្ញុំបាទ ម៉ៃ សុគន្ធ ដែលជា សិល្បៈករ សូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចពុក សម្តេចម៉ែ
កូនសុំ ចេញ វីដេអូ សុំទោសជាសាធារណៈទៅកាន់លោកគ្រូ ហុង ដា
សូមលោកគ្រូ មេត្តា ខន្តី អភ័យទោស ដល់ខ្ញុំបាទម៉ៃ សុគន្ធផង នូវកំហុសឆ្គាំឆ្គង
រួមទាំងសាធារណៈជនទាំងអស់ មេត្តា អធ្យាស្រ័យ និងអភ័យទោស
ដល់ខ្ញុំបាទផង ជាពិសេសផងនោះ ដោយអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្តេចពុក
កូនសូមសន្យានឹងធ្វើជាកូនល្អ”៕