បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester City កំពុងពិភាក្សាជាមួយនឹងខ្សែប្រយុទ្ធ Erling Haaland ទៅលើកុងត្រាថ្មី។
កុងត្រារបស់កីឡាករសញ្ជាតិន័រវ៉េរូបនេះគឺបន្តរហូតដល់ឆ្នាំ២០២៧ ប៉ុន្តែក្លឹប City ចង់អោយគាត់បន្តស្នាក់នៅជាមួយក្លឹបអោយបានយូរជាងនេះ ស្របពេលមានការចាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់ពីក្លឹប Real Madrid ផងដែរ៕