ខ្សែការពារ Man City សុ​បិ​ន្ត​ចង់​ចូលរួម​ជាមួយ Barcelona

0

អនាគត​របស់ Aymeric Laporte នៅ Manchester City កាន់តែ​ខិត​ជិត​ដល់ទី​បញ្ចប់​ហើយ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ មិន​ស្ថិត​ក្នុង​ការ​ពេញចិត្ត​របស់​លោក Pep Guardiola ទៀត​នោះ​ទេ​។

Laporte បាន​សម្រេចចិត្ត​ថា​នឹង​ចាក​ចេញពី Etihad នៅ​រដូវក្តៅ​នេះ ហើយ​មាន​ក្លឹ​ប​ជា​ច្រើន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​គាត់​។ AC Milan, Juventus, និង Newcastle United កំពុង​តាមដាន​គាត់​យ៉ាង​ដិត​ដល់ ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ទាន់​យល់ព្រម​ទេ​។

បើ​យោង​តាម Mundo Deportivo បានអោយ​ដឹង​ថា Laporte ស្រមៃ​ចង់​ចូលរួម​ជាមួយ Barcelona ។ ទោះជា​យ៉ាងណា​កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ​នឹង​សុខចិត្ត​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​ខ្លួន ដើម្បី​អាច​បាន​ផ្លាស់​ទៅ​កាន់​ក្លឹ​ប Barcelona៕