Liverpool បាន​សម្លឹង​ឃើញ​ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់

0

របាយការណ៍​ពី Calciomercato បាន​អះអាង​ថា Liverpool ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ​កណ្តាល​សញ្ជាតិ​ហូ​ឡង់​អាយុ 23 ឆ្នាំ​កីឡាករ Perr Schuurs នៅ​រដូវក្តៅ​នេះ​។

Schuurs បាន​ចូលរួម​ជាមួយ​ក្រុម Torino នៅ​មុន​ការ​ចាប់ផ្តើម​នៃ​រដូវ​កាល​នេះ ហើយ​បាន​អភិវឌ្ឍន៍​ខ្លួន​គាត់​យ៉ាង​ឆាប់រហ័ស​ថា​ជា​ខ្សែការពារ​កណ្តាល​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ក្របខ័ណ្ឌ Serie A ។

ហង្ស​ក្រហម​ជឿ​ថា​កីឡាករ​អន្តរជាតិ​ហូ​ឡង់ នឹង​ក្លាយជា​ដៃគូ​ខ្សែការពារ​កណ្តាល​ដ៏​ល្អជា​មួយ Virgil van Dijk និង​ប្រជែង​ជម្រើស​ដំបូង​របស់ Ibrahima Konate​។ របាយការណ៍​ដដែល​បាន​បញ្ជាក់​អោយ​ដឹង​ថា Schuurs មាន​តម្លៃ​ខ្លួន​ចំនួន 18 លាន​អឺ​រ៉ូ​៕