អ្នកឈ្នះ Ballon d’Or ឆ្នាំ 2022 នៅតែបន្តបង្ហាញភាពខ្លាំងនៅលើទីលាន ប៉ុន្តែក៏មានការព្រួយបារម្ភអំពីបញ្ហាររបួស នឹងសុខភាពរបស់គាត់ផងដែរជាមួយ
វ័យរបស់គាត់កាន់តែច្រើនទៅហើយ។
Karim Benzema មានចិត្តខឹងសម្បារទៅលើលោក Carlo Ancelotti នៅពេលដែលគ្រូបង្វឹករូបនេះបានសម្រេចចិត្តប្តូរគាត់ចេញក្នុងការ
ប្រកួតជើងទីពីរនៃវគ្គ៨ ក្រុមចុងក្រោយក្នុងក្របខណ្ឌ Champions League ជាមួយ Chelsea ។
នេះមិនមែនជាលើកទីមួយទេ ដែលខ្សែប្រយុទ្ធរូបនេះត្រូវជួបបញ្ហារបួស។ Benzema នៅ តែ ជា ខ្សែ ប្រយុទ្ធ ល្អ បំផុត ក្នុង ពិភព លោក។ ម្ចាស់ពាន
Ballon d’Or ឆ្នាំ 2022 ពិតជានៅតែមានសមត្ថភាពល្អ មិនគួរអោយជឿ ភាពរហ័សរហួន នឹងការបញ្ចប់ដោយមានគុណភាប។ ប៉ុន្តែដោយសាបញ្ហា
កាយសម្បទារួមទាំងគាត់មានវ័យ 35 ឆ្នាំទៅហើយ គាត់មិនអាចលេងបានគ្រប់ការប្រកួតទៀតទេ។
ក្នុងពេលដែលអវត្តមានកីឡាករឆ្នើមរូបនេះ ការបង្ហាញទម្រង់លេងក្រុមហាក់មានចន្លោះខ្វះចំពោះតំបន់ប្រយុទ្ធរបស់គាត់ ដែលបានជំនួសដោយកីឡាករវ័យក្មេង
Rodrygo ។ កីឡាករវ័យក្មេងរូបនេះបានបង្ហាញពីភាពខ្វះខាត ជាច្រើន គាត់បានមានបទពិសោធន៍នៅលើទីលានតិច គាត់មានកាយសម្បទាតូច
គាត់គ្រប់គ្រងបាល់មិនសូវបានល្អ ជាហេតុធ្វើអោយក្លឹបមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។
ហើយ ដោយ មិនទាន់ មាន ដំណោះស្រាយ ច្បាស់លាស់ ត្រូវបានគេរាយការណ៍ថា Real Madrid ត្រូវការ បន្ថែម ខ្សែប្រយុទ្ធ ម្នាក់ទៀត ក្នុង រដូវក្តៅ នេះ។
Real Madrid បានដាក់ការពេញចិត្តលើកីឡាករ ៥រូបសម្រាប់ជំនួសកន្លែងរបស់ Karim Benzema ក្នុងនោះរួមមាន Kylian Mbappe
,Victor Osimhen,Harry Kane,Randal Kolo MuaniនឹងកីឡាករEndrick Felipe ៕