ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះនៅក្នុងបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានអោយដឹងថា៖
“កូនប្រុសភាសារប្រមាថចំពោះភ្ញៀវមកប្រទេសយើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ បើទោះកីឡាករប៊ួ ខាវមិនមក ឬមកយើងមិនត្រូវបង្កើតនូវការរើសអើង ឬស្អប់ខ្ពើមចំពោះគាត់ទេទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៍ដោយ។
កូនត្រូវមើលឲ្យឆ្ងាយជាងប៊ួ ខាវ ព្រោះគាត់មកប្រទេសយើងតំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេស ដែលចាំបាច់ត្រូវមានមិត្តភាពនិង សាមគ្គីភាពជាមួយគ្នា។ សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយនិងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិ និងជាតិប្រទេសនិងប្រទេស។
សូមរក្សាភាពថ្លៃថ្នូរក្នុងឋានះជាម្ជាស់ផ្ទះនិងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើងដើម្បីចូលរួមប្រកួតឬទស្សនាកីឡាអាសុីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វើជាម្ជាស់ផ្ទះ”៕