ម្នាក់​នេះ​…! អាច​នឹង​មក​ជំនួស​តំណែង​លោក Ancelotti នៅ Real Madrid (មានវីដេអូ)

0

អនាគត​របស់​លោក Carlo Ancelotti នៅ Real Madrid នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់ការ បន្ទាប់​ពី​ចាញ់ Girona ក្នុង​លទ្ធផល 4-2 ហើយ​ការ​បង្ហាញ​ទម្រង់​លេង​បែប​នេះ​នៅ​ក្នុង La Liga ក្នុង​រដូវ​កាល​នេះ ច្បាស់​ណាស់​ថា​ពួក​គេ​នឹង​បាត់បង់​ឱកាស​ពី​ការ​ប្រជែង​ដណ្តើម​ពាន La Liga​។

អ្នកគាំទ្រ​ក្រុម Real Madrid មានការ​ខកចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក Ancelotti សម្រាប់​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ បន្ទាប់​ពី​រដូវ​កាល​មុន​គឺជា​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ក្រុម​អធិរាជ​ស ហើយ​អ្នកគាំទ្រ​ជា​ច្រើន បាន​ចោទ​ជា​សំណួរ​អំពី​អនាគត​របស់​គ្រូបង្វឹក​រូប​នេះ​ថា តើ​គាត់​អាច​នឹង​ចាក​ចេញពី Real Madrid ដែរ​ឬទេ?

Ancelotti ពេល​នេះ​មិន​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នកគាំទ្រ Real Madrid ទៀត​ទេ​។ ម្យ៉ាងវិញទៀត គាត់​ត្រូវ​បាន​គេ​និយាយ​ថា គាត់​ជា​គោលដៅ​កំពូល​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ក្នុង​ការ​ផ្លាស់​ទៅ​ធ្វើ​ជា​អ្នកគ្រប់គ្រង​បន្ទាប់​របស់​ពួក​គេ​។ ដូច្នេះ​យើង​អាច​និយាយ​ថា អនាគត​របស់​គាត់​គឺ​មិន​ប្រាកដ​នោះ​ទេ ថា​គាត់​ចាកចេញ ឬ​នៅ​បន្ត​។

ដូចដែល​បាន​រាយការណ៍​ដោយ Foot Mercato បានអោយ​ដឹង​ថា​ក្លឹ​ប Real Madrid បាន​ទាក់ទង​ជាមួយ Zidane រួច​ហើយ​។ ក្លឹ​ប​នឹង​ស្វែងរក​គ្រូបង្វឹក​ថ្មី​សម្រាប់​ក្រុម ប្រសិនបើ Ancelotti ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ប្រេ​ស៊ី​ល ។

Zidane បាន​រីករាយ​ជាមួយនឹង​ជោគជ័យ​ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​របស់ Real Madrid ដោយ​បាន​ដឹកនាំ Los Blancos ឈ្នះ​ពានរង្វាន់ Champions League ចំនួន ៣ ដង ក៏​ដូច​ជា​ពានរង្វាន់​ជា​ច្រើន​ទៀត​។ ថ្មី​ៗ​នេះ​គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការងារ​នៅ PSG និង Juventus​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​វិល​ត្រឡប់​ដ៏​មាន​សក្តានុពល​ទៅ​កាន់ Santiago Bernabeu មិន​ត្រូវ​បាន​ច្រានចោល​នោះ​ទេ ទោះបីជា​កិច្ចព្រមព្រៀង​អាច​មាន​ភាព​ស្មុគស្មាញ​បន្តិច​ក៏​ដោយ​៕