អ្នកស្វាយរៀង អាចទៅមើលការប្រកួតរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាជុំគ្នានៅទីនេះ

0

ស្វាយ​រៀង​៖ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​វិស័យ​កីឡា ជា​ពិសេស​គាំទ្រ​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ស៉ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ
រដ្ឋបាល​ខេត្តស្វាយរៀង​នឹង​មាន​រៀបចំ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ជូន​បងប្អូន​ទស្សនា​តាម​រយះ​កញ្ចក់​ទូរទស្សន៍​LED ខាង​មុខ​រោង​ភាពយន្ត​, LED ជិត​រង្វង់​មូល​នាគព័ន្ធ​ផ្លូវជាតិ​លេខ​១ និង​ចាក់​ស្លាយ​នៅ​ទីតាំង​សួនច្បារ​មាត់ទន្លេ​វ៉ៃ​គោ​៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង