Chelsea ព្យាយាម​រារាំង​កីឡាករ​ម្នាក់​នេះ មិន​ឲ្យ​ចាក​ចេញពី​ក្លឹ​ប

0

សហ​ម្ចាស់ Chelsea លោក Todd Boehly បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​កីឡាករ Mason Mount ដែល​ជា​គោលដៅ​របស់ Liverpool ហើយ​លោក​បាន​បដិសេធ​សំណើរ​ពី​ក្លឹ​ប​ផ្សេង​ៗ ដោយ​មហាសេដ្ឋី​រូប​នេះ​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​កីឡាករ​របស់​គាត់​។

នេះ​បើ​យោង​តាម​កាសែត The Athletic ដែល​និយាយ​ថា ក្រុម​តោ​ខៀវ​នឹង​បន្ត​កុងត្រា​កីឡាករ​អន្តរជាតិ​អង់គ្លេស Mason Mount ហើយ​បាន​ច្រានចោល នូវ​ការ​ផ្តល់​កិច្ចសន្យា​ពី​ក្លឹ​ប​ផ្សេង​ទៀត​។

ជា​លទ្ធផល​នៅ​ថ្ងៃ​សុក្រ Boehly បាន​សន្ទនា​ជាមួយ Mount គាត់​បាន​ទទូច​សុំ​អោយ​កីឡាករ​រូប​នេះ​បន្ត​កុងត្រា ហើយ​បាន​បញ្ជាក់​ជា​ថ្មី​ពី​បំណង​ចង់​រក្សា​គាត់​ឱ្យ​នៅ​ក្លឹ​ប​តោ​ខៀវ​បន្ត​ទៀត​៕