ប៉ុន្មាន​ម៉ាត់​នេះ​របស់ Xavi ទៅ​កាន់ Robert Lewandowski ពិតជា​មាន​ន័យ​ណាស់

0

Robert Lewandowski បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​គ្រាប់​បាល់​ក្នុង​ការ​បង្ហាញខ្លួន 4 លើក​ចុង​ក្រោយ​របស់​គាត់​សម្រាប់ Barcelona ប៉ុន្តែ Xavi មិន​មានការ​ព្រួយបារម្ភ​ចំពោះ​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​រូប​នេះនោះ​ទេ​។

កីឡាករ​ជម្រើសជាតិ​ប៉ូ​ឡូញ មាន​វត្តមាន​ដ៏​ច្រើន​លើសលប់​ពេញ​មួយ​អាជីព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​គាត់​រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​ក្លឹ​ប Borussia Dortmund, Bayern Munich និង Barca ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កីឡាករ​រូប​នេះ ហើយ​នៅ​ក្នុង​រដូវ​កាល​នេះ​Lewandowski រកបាន 27 គ្រាប់​។

គ្រូបង្វឹក Barca លោក Xavi មិន​មានការ​ព្រួយបារម្ភ​ទេ​នៅ​ពេល​និយាយ​អំពី​ទម្រង់​លេង​របស់ Lewandowski ដោយ​កីឡាករ​វ័យ 34 ឆ្នាំ​រូប​នេះ​នៅ​តែ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​នាំមុខ​គេ​នៅ La Liga ខណៈ​ដែល Barcelona មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន La Liga​។

Xavi បាន​និយាយ​ថា​៖ «​គាត់​បាន​ជោគជ័យ​នៅ​រដូវ​កាល​នេះ​។ ខ្សែប្រយុទ្ធ​ទាំងអស់​សុទ្ធតែ​ចង់រក​គ្រាប់​បាល់​។ គាត់​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ក្នុង​លី​ក​ជាមួយនឹង​គ្រាប់​បាល់ ១៧ គ្រាប់ ស្រមៃ​មើល​ថា​តើ​អ្នក​ផ្សេង​ទៀត​មាន​អារម្មណ៍​យ៉ាងណា​»៕