កីឡាករ ៥​រូប​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ក្នុង​ក្រប​ខណ្ឌ Europa League

0

កីឡាបាល់ទាត់​គឺជា​ប្រភេទ​កីឡា​មួយ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។

ក្នុង​នោះ​យើង​ឃើញ​ថា​ការ​ប្រកួតប្រជែង​ពាន Europa League គឺជា​ពាន​លំដាប់​ទី​២​នៅ​ទ្វីបអឺរ៉ុប​បន្ទាប់់​ពី Champion League ក្រុម​ដែល​អាច​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រជែង​ដណ្ដើម​ពាន​នេះ អាច​បញ្ជាក់​បាន​ថា​គឺជា​ក្រុម​ដែល​មាន​សមត្ថភាព​ខ្លាំង អ្វី​ដែល​សំខាន់​ជាង​នេះ​ប្រសិនបើ​កីឡាករ​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​ព្រឹត្តិការណ៍​នេះ នោះ​កីឡាករ​នឹង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង តម្លៃ​ខ្លួន​ក៏​កាន់តែ​ខ្ពស់ ។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ Europa League មាន​ដូច​ខាងក្រោម​៖

១ Radamel Falcao រកបាន​គ្រាប់​បាល់​ចំនួន ៣០ គ្រាប់
២ Aritz Aduriz រកបាន​គ្រាប់​បាល់​ចំនួន ២៦ គ្រាប់
៣ Munas Dabbur​រកបាន​គ្រាប់​បាល់​ចំនួន ២៤ គ្រាប់
៤ Pierre-Emerick Aubameyang រកបាន​គ្រាប់​បាល់​ចំនួន ២៤ គ្រាប់
៥ Alexandre Lacazette រកបាន​គ្រាប់​បាល់​ចំនួន ២២ គ្រាប់​៕