ឃាត់បានជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពយក​ផ្លែ​ឡា​ម​អា​រក​ប្លន់​យក​ម៉ូតូ​

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ១៥:៣០​នាទី កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​ម៉ូតូ (​យក​ផ្លែ​ឡា​ម​អា​រក​ប្លន់​យក​ម៉ូតូ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​)​។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖
១- ជនសង្ស័យ​ឈ្មោះ វី ជី​វ័​ន្ត ហៅ អា​វ័​ន្ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែរ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​១៩២ ក្រុម​ទី​១៤ ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
២- ឈ្មោះ ចូ​វ ស្រី​ម៉ិច ហៅ ស្រី​ណុ​ច (​ខ្ទើយ​ស្រី​ធ្វើ​ប្រុស​) ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែរ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល​ខាងលើ ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០៨:១០​នា​ទៅ នៅ​ចំណុច​លើ​ផ្លូវ ចំការ​ដូងប្រេង ខណ្ឌ​ស្ទឹង​ហាវ ក្រុង​ព្រះ​ស៊ី​ហ​នុ​។

វត្ថុ​តាង​ចាប់​យក​មាន​៖ ម៉ូតូ​ម៉ាក Honda C125 ស៊េរី​2016 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1G-0801 ជា​របស់​ជន​រង​គ្រោះ ដែល​ក្រុម​ជនសង្ស័យ​ប្លន់​យក​នៅ​ថ្ងៃ​កើតហេតុ​), កូន​កាបូប ពណ៌​ខៀវខ្ចី ចំនួន​០១ (​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​០៤​កញ្ចប់​តូច (​ចាប់​យក​ពី​ឈ្មោះ ចូ​វ ស្រី​ម៉ិច ហៅ ស្រី​ណុ​ច (​ខ្ទើយ​ស្រី​ធ្វើ​ប្រុស​) ។ ប​ច្ច​ប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ទៅ​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ស្ទឹង​ហាវ ក្រុងព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ