បាត់ដំបង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១១និង២០នាទី ត្រង់ចំណុចក្រុមទី១៤ ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត (ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក សាកសពជនរងគ្រោះឈ្មោះ ហើយ ដា ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ឆ្លងតាមការបំភ្លឺឈ្មោះ ខិត ឡា ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានអោយដឹងថា ប្តីរបស់ខ្លួនមានជម្ងឺរលាកក្រពះ២ឆ្នាំហើយ ហើយគាត់តែងតែដេកស្រែកថាឈឺណាស់ គាត់ដើរទៅណាមិនបានឆ្ងាយទេព្រោះគាត់ឈឺ គាត់តែងតែនិយាយថា មិនចង់រស់ទេមិនចង់អោយពិបាកដល់កូនប្រពន្ធ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០និង០០នាទី ខ្លួនបានទៅផ្ទះ អ៊ំ មាជ ដើម្បីរកលេខទូរស័ព្ទអង្គការ ដើម្បីខ្ចីលុយប៉ុន្តែមិនមាន ហើយខ្លួនបានត្រឡប់មកផ្ទះវិញ នៅម៉ោងប្រហែល ១០និង៣០នាទី ក៏បាត់ប្តីហើយដើររកជុំវិញផ្ទះប៉ុន្តែរកមិនឃើញ ហើយខ្លួនបានដើររកដល់ចម្ការស្វាយខាងលិចផ្ទះ ក៏បានឃើញគាត់ចងកនៅនិងមែកស្វាយស្លាប់បាត់ហើយ ហើយខ្លួនក៏បានស្រែកអោយគេមកជួយ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើ ជនរងគ្រោះឈ្មោះ ហើយ ដា ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ដោយមូលហេតុមានជម្ងឺប្រចាំកាយ (រលាកក្រពះធ្ងន់ធ្ងរ)។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ