យោងតាមរបាយការណ៍របស់ Sky sport បានឱ្យដឹងថាក្រុម ARSENAL កំពុងរៀបចំការផ្ទេរសម្រាប់តារាឆ្នើមរបស់ក្លឹប Real Sociedad កីឡាករ Robin Le Normand ។
កីឡាករខ្សែការពាររូបនេះធ្លាប់បានលេងជាមួយប្រធានក្រុម Arsenal កីឡាករ Martin Ødegaard ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាល 2019-20 សម្រាប់ក្រុម Real Sociedad ។
របាយការណ៍ពី Relevo បានបញ្ជាក់ថា Le Normand មានតម្លៃខ្លួន ៥៣ លានផោន។ កីឡាករវ័យ 26 ឆ្នាំ រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលមានរយៈពេលរហូតដល់ឆ្នាំ 2026 ។
Arsenal ចង់ចុះហត្ថលេខាលើខ្សែការពារកណ្តាលនៅរដូវក្តៅនេះ ខណៈដែលអ្នកចាត់ការលោក Mikel Arteta ចង់បង្កើនគុណភាពក្នុងតំបន់ការពារសម្រាប់ក្រុមរបស់គាត់៕