កីឡាបាល់ទាត់គឺជាប្រភេទកីឡាមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោក ហើយក្នុងនោះយើងឃើញថាការប្រកួតប្រជែងពាន Champion League គឺជាពានមួយដែលសំខាន់សម្រាប់ក្រុមនៅទ្វីបអឺរ៉ុប។
ក្រុមដែលអាចបង្ហាញខ្លួននៅក្នុងការប្រជែងដណ្ដើមពាននេះ អាចបញ្ជាក់បានថាគឺជាក្រុមដែលមានសមត្ថភាពខ្លាំង អ្វីដែលសំខាន់ជាងនេះ ប្រសិនបើកីឡាករអាចរកគ្រាប់បាល់បានក្នុងព្រឹត្តិការណ៍នេះ នោះកីឡាករនឹងទទួលបានការគាំទ្រកាន់តែខ្លាំង តម្លៃខ្លួនក៏កាន់តែខ្ពស់ ។
ឥឡូវនេះសូមក្រឡេកមកមើលកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ UCL មានដូចខាងក្រោម៖
១ Cristiano Ronaldo រកបានគ្រាប់បាល់ចំនួន ១៤០ គ្រាប់
២ Lionel Messi រកបានគ្រាប់បាល់ចំនួន ១២៩ គ្រាប់
៣ Robert Lewandowski រកបានគ្រាប់បាល់ចំនួន ៩១ គ្រាប់
៤ Karim Benzema រកបានគ្រាប់បាល់ចំនួន ៩០ គ្រាប់
៥ Raúl រកបានគ្រាប់បាល់ចំនួន ៧១ គ្រាប់៕