គ្រូបង្វឹក​របស់​ក្រុម Sevilla បាន​និយាយ​បែប​នេះ​…! ពេល Man Utd អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន

0

យោង​តាម​ការ​ចេញផ្សាយ​របស់ BBC បានអោយ​ដឹង​ថា​ក្រុម Manchester United នឹង​អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​សម្រាប់​ការ​ប្រកួត Europa League ទល់​នឹង​ក្រុម Sevilla នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ជើង​ទី ២​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

Erik Ten Hag បាន​និយាយ​ថា Rashford បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម ប៉ុន្តែ​មិន​ទាន់​អាច​សម្រេច​បាន​ថា តើ​គាត់​នឹង​មាន​វត្ត​មាននៅ​ក្នុង​ការ​ប្រកួត​ឬ​អត់​នោះ​ទេ​។

Lisandro Martinez ក៏​ត្រូវ​អវត្តមាន​សម្រាប់​រដូវ​កាល​នេះ បន្ទាប់​ពី​បាន​បាក់ឆ្អឹង​ប្រអប់ជើង​ក្នុង​ជំនួប​ជើង​ទី 1 ខណៈ​ដែរ Raphael Varane មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​អេ​ស្ប៉ា​ញ ដោយសារ​ការ​រង​របួស​កជើង​ក្នុង​លទ្ធផល​ស្មើ 2-2 នៅ Old Trafford ។ Scott McTominay ក៏​រង​របួស​ដែរ ហើយ​អ្វី​ដែល​អាក្រក់​បំផុត​នោះ​គឺ​អវត្តមាន​របស់ Bruno Fernandes ផង​ដែរ​។

ចំណែក​គ្រូបង្វឹក​របស់​ក្រុម Sevilla លោក José Luis Mendilibar បាន​និយាយ​ថា​៖ «​ប្រសិនបើ​ខ្ញុំ​ត្រូវ​តែ​និយាយ​ដោយ​ស្មោះ​ត្រង់នោះ វា​មិនមែន​ជា​ការ​ប្រកួត​ងាយស្រួល​នោះ​ទេ​។ ទោះបីជា​គាត់​អវត្តមាន​កីឡាករ​សំខាន់​មួយ​ចំនួន​ក៏​ដោយ ក៏​ប៉ុន្តែ​នៅ​លើ​ទីលាន​យើង​នៅ​តែ​ប្រកួត​កីឡាករ 11 នាក់​ទល់​នឹង 11 នាក់ ។ វា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។ សម្រាប់​ខ្ញុំ គិត​ថា​លទ្ធផល​គឺ 50%-50%»៕