បរទេស៖ ខ្សែប្រយុទ្ធជម្រើសជាតិសេណេហ្គាល់ ដែលបានផ្ទេរទៅកាន់ Allianz Arena ពីក្លឹប Liverpool កាលពីឆ្នាំ២០២២កន្លងទៅ ត្រូវបានគេចោទសួរអំពីអនាគតរបស់គាត់ បន្ទាប់ពីមានបញ្ហាជាមួយនឹង Sane ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។
ក្រោយមានបញ្ហានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ Sane ត្រូវបានក្លឹបហាមមិនអោយចូលរួមប្រកួតជាមួយនឹង Hoffenheim។ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹបយក្សនៅអាឡឺម៉ង់មួយនេះកំពុងសម្លឹងមើលការលក់ចេញនៅកីឡាករូបនេះ ដោយសារតែមិនគោរពវិន័យរបស់ក្លឹប ដោយក្លឹបបញ្ជាក់ថា “ក្លឹប Bayern នឹងធ្វើគ្រប់យ៉ាងដើម្បីលក់ Sadio Mane នៅរដូវក្តៅនេះ។ ក្នុងនោះដែរ បើតាមផែនការរបស់ Thomas Tuchel គឺថា Mane មិនសាកសពចំពោះទម្រង់របស់គាត់នោះទេ”៕