ឆ្លៀតពេលទំនេរចេញឆក់ ប៉ុន្តែត្រូវបរាជ័យ ហើយក៏ជាប់ខ្នោះដៃ

0

ភ្នំពេញ ៖ នៅវេលាម៉ោង០១និង០០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៧៨ កែងផ្លូវ នរោត្តម ភូមិ៩ សង្គាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នុំពេញ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទួរសព្វដៃ)។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យទី១-ឈ្មោះ ងិន រតនះ ភេទប្រុស អាយុ២០ឆ្នាំ សា្នក់នៅ ភូមិដើមស្លែង សង្កាត់ ច្បាអំពៅ២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ មុខរបរបុគ្គក្រុមហ៊ុន(ឃាត់ខ្លួន), ជនសង្ស័យទី២-ឈ្មោះ ថុន រស្មី ភេទ ប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បាអំពៅ២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិប្រាកដ(ឃាត់ខ្លួន)។

ដោយឡែកជនរងគ្រោះ ឈ្មោះ MANIN DER SINGH ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជិតឥណ្ឌា ស្នាក់នៅ ANOKOMAS Hotel ផ្លូវ១៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរអ្នករកស៊ី។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ សមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ អគ្កស្នងការដ្ឋាននគរបាលជាតិ