លេចលឺព័ត៌មានថា Jose Mourinho ជាជម្រើសមួយសម្រាប់តំណែងអ្នកចាត់ការរបស់ក្រុមជម្រើសជាតិ…

0

បរទេស៖ តំណែងអ្នកចាត់ការក្រុមជម្រើសជាតិប្រេស៊ីលនៅតែនៅទំនេរដដែរ ចាប់តាំងក្រុមមួយនេះប្រកួតចាញ់ក្រូអាត ក្នុងការប្រកួតបាល់ទាត់ពិភពលោកនាពេលកន្លងមក។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) កំពុងតាមប្រមាញ់លោក Carlo Ancelotti ដែលជាគ្រូបង្វឹកក្លឹប Real Madrid ហើយនៅតែពេញចិត្តក្នុងការទទួលការងារនេះ ប៉ុន្តែពួកគេក៏បានរៀបចំបញ្ជីសម្រាំងផ្សេងមួយទៀត ដែលត្រូវបានរាយការណ៍ថាមានឈ្មោះអ្នកចាត់ការក្លឹប AS Roma លោក Jose Mourinho៕