Sane ស្នើរសុំថ្នាក់ដឹកនាំ Bayern កុំអោយបញ្ចប់កុងត្រា Mane

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអាឡឺម៉ង់ Bild បានអោយដឹងថាកីឡាករ Leroy Sane បាននិយាយជាមួយនឹងនាយកក្លឹប Bayern ដោយស្នើរកុំអោយក្លឹបផ្តាច់កុងត្រាជាមួយនឹងតារាឆ្នើមសញ្ជាតិសេនីហ្គាល់។ ក្លឹបកំពុងពិចារណាទៅលើការដាក់ពិន័យចំពោះរូបគាត់ ដោយមុននេះក្លឹបបានដកគាត់ចេញពីការប្រកួតជាមួយនឹង Hoffenheim នៅក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ហេតុការណ៍ប៉ះទង្គិចរវាងកីឡាករទាំង ២នាក់នេះ បានកើតឡើងកាលពីថ្ងៃអង្គារ៍កន្លងមក ក្រោយប្រកួតចាញ់ក្រុម Man City។ ហើយនៅក្នុងបន្ទាប់ផ្លាស់សម្លៀកបំពាក់​ Mane បានដល់មុខកីឡាករ Sane ៕