បរទេស៖ ក្រោយ Ronaldo ធ្វើអោយមានការភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ ពេលដែលគាត់ចុះហត្ថលេខាជាមួយនឹង Al Nassr បន្ទាប់ពីបញ្ចប់កុងត្រាជាមួយនឹងក្លឹប Manchester United មុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ក្នុងនោះ Lionel Messi ដែលជាគូរប្រជែងរបស់គាត់ក៏អាចនឹងទៅលេងនៅអារ៉ាប៊ីសាអូឌីតផងដែរ ខណៈពេលដែលក្លឹប Al-Hilal បញ្ជាក់ថាបានត្រៀមកញ្ចប់ថវិកាប្រមាន ៣៥០លានផោនក្នុងមួយឆ្នាំសម្រាប់កីឡាកររូបនេះ។
ហើយបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថា ប្រទេសមួយនេះមានគម្រោងក្នុងការនាំយកកីឡាករលំដាប់កំពូល ៥០នាក់ពីតំបន់អឺរ៉ូបដែលមាន អង់គ្លេស, បារាំង, អាឡឺម៉ង់, អ៊ីតាលី និងអេស្ប៉ាញមកកាន់លីគអារ៉ាប៊ីសាអូឌីត នៅរដូវក្តៅនេះ។
ក្រសួងកីឡាកររបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានគាំទ្រចំពោះផែនការខាងលើនេះ ក្នុងការនាំយកកីឡាករដែលផុតកុងត្រានៅលីគកំពូលអឺរ៉ុបមកកាន់លីគខ្លួននារដូវក្តៅ។ កីឡាករដែលអាចយកមករួមមាន Luka Modric, Karim Benzema, Roberto Firmino, Everton duo Yerry Mina និង Abdoulaye Doucoure ជាដើម៕