Chelsea បាន​ដាក់​គោលដៅ​លើ​អ្នកចាំទី Valencia

0

យោង​តាម​របាយការណ៍​ពី​គេហទំព័រ​របស់​អេ​ស្ប៉ា​ញ COPE បានឱ្យ​ដឹង​ថា Chelsea កំពុង​តាមដាន​យ៉ាង​ដិត​ដល់​លើ​អ្នកចាំទី Giorgi Mamardashvili របស់​ក្លឹ​ប Valencia ហើយ​មាន​បំណង​ចុះហត្ថលេខា​លើ​កីឡាករ​រូប​នេះ​នៅ​រដូវក្តៅ​។

កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចាប់តាំងពី​បាន​ចូលរួម​ជាមួយ Valencia​។ កិច្ចសន្យា​របស់​គាត់​ជាមួយ Valencia មាន​សព​ល​ភាព 4 ឆ្នាំ​ទៀត ហើយ​ប្រសិនបើ Chelsea ចង់បាន​គាត់​នោះ​ក្លឹ​ប​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ 87 លាន​ផោន​៕