Chelsea ចង់បាន​ម្នាក់​នេះ​មក​ដឹកនាំ​ជា​អចិន្ត្រៃយ៍

0

ទោះបីជា​បាន​តែងតាំង Lampard ជា​អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់ Chelsea រហូត​ដល់​បញ្ចប់​នៃ​រដូវ​កាល​នេះ​។ ក្លឹ​ប​កំពុង​ពិចារណា​លើ​អ្នកចាត់ការ Real Madrid លោក Carlo Ancelotti ឱ្យ​ត្រលប់​មក​គ្រប់គ្រង​ជា​លើក​ទី​ពីរ​នៅ Stamford Bridge ប្រសិនបើ Los Blancos សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​គាត់ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ ESPN ។

ម្ចាស់​ក្លឹ​ប​តោ​ខៀវ​កំពុង​ពិចារណា​លើ​បេក្ខភាព​ជា​ច្រើន​សម្រាប់​តួនាទី​មួយ​នេះ​រួម​មាន Julian Nagelsmann, Luis Enrique និង Mauricio Pochettino ៕