តោខៀវ លែងចង់បាន Osimhen ហើយ ដោយបង្វែលគោលដៅទៅកាន់កីឡាកររបស់ Benfica វិញ

0

បរទេស៖ ក្លឹប Chelsea កំពុងសម្លឹងមើលឪកាសដែលអាចយកកីឡាករឆ្នើម Goncalo Romos របស់ក្លឹប Benfica ដោយសារតែក្លឹបតោខៀវត្រូវដាក់បញ្ចូលនៅកីឡាករលេខ ៩។

នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករវ័យ ២១ឆ្នាំរូបនេះ គឺមានតម្លៃខ្លួនទាបជាងខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli ខណៈពេលដែល Benfica ត្រូវការប្រមាណ ៧០លានផោនប៉ុណ្ណោះ ហើយសម្រាប់ Napoli វិញ គឺត្រូវការប្រមាណ ១០៥លានផោន។

គួរបញ្ជាក់ថាខាងក្លឹប Manchester United ក៏ចាប់អារម្មណ៍ចំពើខ្សែប្រយុទ្ធរូបនេះជាកីឡាករបម្រុង ប្រសិនជាពួកគេមិនអាចយកបាន Harry Kane របស់ក្លឹប Spurs៕