AC Milan ចង់​ចរចា​ជាមួយ Real Madrid

0

យោ​យ​តាម​ការ​ចេញផ្សាយ​របស់ Sky បានអោយ​ដឹង​ថា នាយក​ក្លឹ​ប AC Milan លោក Massara ចង់​បន្ត​កិច្ចព្រមព្រៀង​ខ្ចី​ជើង Brahim Diaz ពី​ក្លឹ​ប Real Madrid បន្ត​ទៀត​។

គាត់​បាន​និយាយ​ថា ៖ «Brahim គាត់​ធ្វើ​បាន​ល្អ​ណាស់ ។ យើង​នឹង​ជួប​ជាមួយ Real Madrid ដើម្បី​ចរចា​ពី​ស្ថានភាព​របស់​គាត់​។ យើង​ចង់​រក្សា Brahim Diaz យើង​ទុកចិត្ត​គាត់​»​។

គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ គាត់​លេង​បាន ១១២​ប្រកួត​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ១៧​គ្រាប់​សម្រាប់​ក្រុម AC Milan៕