Man City រកឃើញកីឡាករ ដែលនឹងជំនួសកន្លែងរបស់ Laporte ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាក្លឹប Manchester City កំពុងសម្លឹងមើលខ្សែការពារ Alessandro Bastoni របស់ក្លឹប Inter Milan ជាជម្រើសសម្រាប់យកមកជំនួសកន្លែងរបស់ Aymeric Laporte។

គួរបញ្ជាក់ថា Laporta អាចនឹងចាកចេញពីក្លឹប Manchester City នៅរដូវក្តៅនេះ បន្ទាប់ពីមិនសូវបានជ្រើសរើសអោយចូលលេង។ តាមប្រភពដដែរ បានអោយដឹងថាការចុះហត្ថលេខាយក Bastoni អាចមានការលំបាកបន្តិច ប៉ុន្តែករណីនេះក៏អាចទៅរួចដែរ ប្រសិនបើក្លឹប Inter MIlan ជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ៕