RB Salzburg កំណត់តម្លៃលក់ Luka Sucic សម្រាប់ក្រុម Liverpool ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប RB Salzburg បានកំណត់តម្លៃលក់កីឡាករ Luka Sucic ក្នុងតម្លៃ ១៧លានផោន។

ដោយបានចាប់ទុកថាជា “Luka Modric” ទី២ ធ្វើអោយកីឡាករខ្សែបម្រើវ័យ ២០ឆ្នាំរូបនេះ ចង់ចាកចេញពីទឹកដីអូទ្រីសនៅចុងរដូវកាលនេះ។ ក្នុងនោះក្លឹប Liverpool សង្ឃឹមថានឹងអាចយកគាត់បាន ដោយសារតែក្លឹបបានចំណាយពេលអស់យ៉ាងយូរក្នុងការតាមដានរូបគាត់៕