លោកតាអាយុ ៧១ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់

0

ពោធិ៍សាត់៖  កាលពីថ្ងៃពុធ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៩និង១៨នាទី មានករណីលោកតាវ័យ៧១ឆ្នាំ ម្នាក់បានលង់ទឹកប្រឡាយស្លាប់ ហេតុការណ៍នេះកើតឡើងនៅចំណុចបឹងកក់ស្ថិតនៅភូមិថ្កោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថាកាលពីថ្ងៃទី០៥​ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៥នាទីបានទទួលព័ត៌មានពីលោកវរសេនីយ៍ត្រី​ ឈឹមពៅ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ថាមានករណីមនុស្សស្លាប់០១នាក់(លង់ទឹកប្រឡាយ)​ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញកោសលវិច្ឆ័យបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញនៅវេលាម៉ោង១៦និង៣០នាទីដល់ម៉ោង១៧និង០៧នាទី ឃើញថាសពឈ្មោះ​ ជួប​ សៃ​ អាយុ៧១ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ​ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់។

សាកសពត្រូវបានក្រុមគ្រួសារស្រង់ចេញពីក្នុងទឹកថ្លុកប្រឡាយខាងលិចខ្ទមចាំស្រែចំងាយប្រហែល៥០០ម៉ែត្រ​ យកមកតម្កល់ទុកលេីផ្ទះដាក់ក្បាលទៅទិសខាងត្បូង​ សពស្លៀកពាក់ខោអាវកីឡាដៃខ្លីពណ៌ស មានសម្បុរខ្មៅស្រអែមសក់សខ្លី​ សពមានសភាពរឹងគ្រប់សន្លាក់។ ផ្នែកក្បាល គ្មានស្លាកស្នាមអ្វីទេ ផ្នែកក គ្មានស្លាកស្នាម ផ្នែកដងខ្លួន ពោះ ទ្រូង ខ្នង គ្មានស្លាកស្នាមផ្នែកអវៈយវៈ គ្មានស្លាកស្នាមប្រដាប់ភេទមានចេញទឹកកាមទ្វាលាមក គ្មានលាមក។សមត្ថកិច្ចបានធ្វើការពិនិត្យតែផ្នែកខាងក្រៅរាង្គកាយនៃសពប៉ុណ្ណោះ។

យោងតាមការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញកោសល្យវិច្ឆ័យខេត្តពោធិ៍សាត់នឹងការបំភ្លឺជុំវិញរឿងហេតុ សមត្ថកិច្ចជំនាញសន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ ជួប​ សៃ​ អាចស្លាប់បណ្តាលមកពីថប់ដង្ហេីម(ខ្យល់គផ្កាប់មុខក្នុងទឹក)សាកសពស្លាប់លើសពី០៦ម៉ោងឡើង ការស្លាប់នេះពុំមានពាក់ពន្ធ័និងអំពើហឹង្សារឺឃាតកម្មឡើយ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅឈ្មោះ សៃ​ ពិសិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំត្រូវជាកូនប្រុសបង្កេីតយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ