ក្លឹបចំនួន ៣ចេញមកប្រជែងគ្នាយកខ្សែប្រយុទ្ធ Real Madrid

0

បរទេស៖ ខ្សែប្រយុទ្ធ Mariano របស់ក្លឹប Real Madrid នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ដោយសារតែកុងត្រារបស់គាត់បានចប់ជាមួយនឹងខាងក្លឹប។ នៅក្នុងនោះមានក្លឹបចំនួន ៣បានបង្ហាញការចាប់អារម្មណ៍ចង់បានរូបគាត់។

នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប West Ham United, Leeds United និង Nice ចង់ឆ្មក់យកឪកាសល្អមួយនេះដើម្បីចុះកុងត្រាយកអតីតតារាឆ្នើមក្លឹប Lyon រូបនេះដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ៕